សៀមរាប៖ ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តសៀមរាប បានបើកកិច្ចប្រជុំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិការសភាអាស៊ីប៉ាស៊ីហ្វិក ( APPF ) និងពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ (ACC) នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការ មេបញ្ជាការរងតាមបណ្ដាខេត្តមួយចំនួនដែលមានការពាក់ព័ន្ធ។