រតនគិរី៖ ព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងអាវុធហត្ថ សហការជាមួយស្ថាប័នរដ្ឋបាលព្រៃឈើ ចុះល្បាតនៅចំណុចនិយាមកាលេខ (៩៥.១៨៣.៤១.០១៣) ប្រទេះឃើញគំនរឈើគគីរចំនួន ៥៦ដុំ ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាង(ឈើ) ត្រូវបានដឹកយកមករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវើនសៃ ដើម្បីធ្វើការវាស់វែង។