You are currently viewing ឧត្តមសេនីយ៍ទោ ជួន ជឿន ប្រជុំពិភាក្សា និងវាយតម្លៃបូកសរុបលទ្ធផលការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

ឧត្តមសេនីយ៍ទោ ជួន ជឿន ប្រជុំពិភាក្សា និងវាយតម្លៃបូកសរុបលទ្ធផលការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

កណ្តាល៖ ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំប្រជុំពិភាក្សា និងវាយតម្លៃបូកសរុបលទ្ធផល ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ដែលមានរយៈពេលចំនួន ០៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស និងជាប្រធានអនុគណៈកម្មការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ ហ៊ឹម ភីរិន្ទ នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ជឿន និងលោកឧត្តមសេនីយ៍ទោ ហ៊ឹម ភីរិន្ទ បានសម្តែងអារម្មណ៍សប្បាយរីករាយកក់ក្តៅ ដែលបានសហការរួមគ្នាជាមួយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមការដឹកនាំលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ក្នុងការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ទទួលបានលទ្ធផលល្អប្រសើរបែបនេះ។