ព្រៃវែង៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ លោក វរសេនីយ៍ឯក ឈួនគឹមសាន មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញអធិបតីក្នុងពិធីបើកវគ្គបំប៉នឆមាសទី២ និងចូលរួមសំណេះសំណាល ផ្ដាំផ្ញើដល់កម្លាំងកងអនុសេនាធំចលត័លេខ៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបញ្ចប់ភារកិច្ច ក្នុងការបំពេញបេសកកម្មប្រកបដោយជោគជយ័នៅខេត្តព្រៃវែងកន្លងទៅ ។ លោក វរសេនីយ៍ឯក មេបញ្ជាការស្តីទី ក៏បានសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារដោយមានការទទួលខុសត្រូវខ្ពស់ របស់នាយនិងពលអាវុធហត្ថនៃកងអនុសេនាធំចល័តលេខ៧។ ឆ្លៀតក្នុងឱកាសនោះដែរ លោក មេបញ្ជាការស្តីទី បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ សូមឲ្យបន្តប្រពៃណីដ៏ល្អនេះទៀត បម្រើជាតិ និងប្រជាពលរដ្ឋ។ បន្ទាប់មក លោក វរសេនីយ៍ឯក មេបញ្ជាការស្តីទី ក៏បានឧបត្ថម្ភជាថវិកាក្នុងម្នាក់ៗទទួលបាន២០.០០០រៀល និងស្រាបៀរ១០កេះទៀតផងដែរ ។