ការប្រគល់កម្លាំងអនុសេនាធំចល័តលេខ២រវាងអាវុធហត្ថខេត្តព្រះសីហនុ និងខេត្តកំពត

ព្រះសីហនុ៖ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការប្រគល់កម្លាំងកងអនុសេនាធំចល័តលេខ២ឱ្យទៅកងរាជអាវុធហត្ថខេត្តកំពត កម្លាំងរួមចំនួន៥១នាក់ ប្រគល់ជាក់ស្តែងចំនួន៤៩នាក់ សុំច្បាប់១នាក់ ពលបាលទោយ៉ុិល ដារ៉ា និងស្លាប់១នាក់ ពលបាលទោ មាស សុខបរមី។