You are currently viewing លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសថ្ងៃខួបកំណើត

លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសថ្ងៃខួបកំណើត

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំសូម សម្តេចក្រឡាហោម ស ខេង ប្រកបទៅដោយសុខភាពល្អបរិបូរណ៍បញ្ញាញាណវាងវៃ អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំ ក្រសួងមហាផ្ទៃ ក៏ដូចជាប្រទេសជាតិ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ថ្មីបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរ បវរមហាប្រសើរជូន សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ សូមប្រកបនូវ ពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូម​គោរពជូនពរពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់