តាកែវ៖ ដោយមានការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជាការកងរាជវុធហត្ថខេត្ត នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការររងខេត្តទទួលផែនយុត្តិធម៌ សហការជាមួយអាជ្ញាធរដែនដី មានលោកអភិបាលស្រុកគីរីវង់ មន្រ្តីសាលាស្រុក ប្រធានក្រុប្រឹក្សាស្រុក មេភូមិជ្រោយ និងមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងដាំកញ្ឆា ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ រួមទាំងបានកាប់បំផ្លាញដើមកញ្ឆានៅនឹងកន្លែងចំនួន ៤.១៦៨ដើម ស្មើនឹង ០៨ទីតាំង គិតជាផ្ទៃដី សរុប ៦៤៨ម៉ែតការ៉េ និងធុងទឹក ចំនួន ០៦ធុង, ស្បៃរុំព័ទ្ធរងដំណាំកញ្ឆាចំនួន ០៣ខ្សែ ប្រវែងជាង ១៥០ម៉ែត្រ, ទុយោទឹក ០២ខ្សែប្រវែងប្រមាណ ៥០ម៉ែត្រ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងស្រាវជ្រាវស្វែងរក ម្ចាស់ដីដំណាំកញ្ឆាទាំងនោះ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។