You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀន

បាត់ដំបង៖ អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបទបញ្ជាររបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រេទស អំពីភារកិច្ចជាប្រចាំគឺបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាត់ដំបង។ ជាក់ស្តែងនៅម៉ោងប្រមាណ នៅម៉ោង ០៥ និង ០០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិវត្តរំដូល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ០៦នាក់
១.ឈ្មោះ ភាព កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
២.ឈ្មោះ បាន នឹមនួន ភេទស្រី អាយុ ១៩ ឆ្នាំ មុខរបរជាងអ៊ុតសក់ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៣.ឈ្មោះ ហេង អេងជា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ដកហូតវត្ថុតាងរួមមាន
-ម៉ូតូ០១គ្រឿង
-ទូរស័ព្ទដៃ០៥ គ្រឿង។
ក្រោយពីធ្វើការសាកសួរ រូចមកកម្លាំងជំនាញ យើងបន្តធ្វើការឃាត់ខ្លួន ជនសង្ស័យជាគួរកន បានចំនួន ០៣ នាក់បន្តទៀត
១.ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្រែកតាទន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
២.ឈ្មោះ ថន ថាវ៉ែន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
៣.ឈ្មោះ ស្រី សក្កិវិជ្ជា ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និងចាប់យកវត្ថុតាងរួមមានគ្រឿងញៀន ice០១កញ្ចប់,ទូរស័ព្ទ ០៥ គ្រឿង និងម៉ូតូ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងមន្ត្រីជំនាញកំពុងបន្តនីតិវិធី។