You are currently viewing ពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថមគោលនយោបាយ

ពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថមគោលនយោបាយ

កំបូល៖ ព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផានី មេបញ្ជាការ​រង កងរាជអាវុធហត្ថកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថមគោលនយោបាយមួយលើកដំបូង ជូនយោធិន នៃកងរាជអាវុធហត្ថ សោធនចូលនិវត្តន៍ ៥៩នាក់ នៅសាលប្រជុំចំរុះសាលាកងរាជអាវុធហត្ថកំបូល ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល និងនាយទាហាន នាយទាហានរងដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។