ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី១ ឆ្នាំ២០១៦
ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីមេបញ្ជាការរងខេត្ត នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានស្រុក/ក្រុង និងនាយ នាយរងអាវុធហត្ថដែលជាសិក្ខាកាមជាច្រើនរូបទៀតផងដែរ។ យោងតាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថខេត្តព្រះវិហារ លេខៈ ១៤០/២០១៦ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ មានសិក្ខាកាមចូលរួមចំនួន៤៧រូប មកពីបញ្ជាការដ្ឋានអហខេត្ត ២៣រូប និងមូលដ្ឋានអហស្រុក/ក្រុង ស្នាក់ការសន្តិសុខចំនួន២៤រូប។ កម្មវិធីសិក្សាមានរយៈពេលសរុបចំនួន១៥ថ្ងៃ ស្មើនឹង៧៨ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦៕