ព្រៃវែង៖ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃអាស្ទាំង ឃុំអង្គររាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ រួមមាន៖
១. ឈ្មោះ ជិន សុខុម (ហៅទីទី) ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃអាស្ទាំង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង
២. ឈ្មោះ ម៉ៅ កុសល់ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអំពិល ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្តព្រៃវែង
៣. ឈ្មោះ ផន សុផាន់ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិស្វាយចារ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង
៤. ឈ្មោះ ឆេម សំនោ ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិស្វាយក្ដៀប ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង
៥. ឈ្មោះ ភិន ខាវ ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង
៦. ឈ្មោះ ខៃ ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រៃអាស្ទាំង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន ៥៤កញ្ចប់ (ធំ ០១, តូច ៥៣), ទូរសព្ទ័ដៃ ០៤គ្រឿង, ដែកកេះ ២០, សៀវភៅបញ្ជីរ ០២ ក្បាល, កន្រ្តៃ ០១, ម៉ូតូ ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង, ឧបករណ៍សំរាប់ជក់ ០២សម្រាប់ និងថង់សំរាប់ចែកថ្នាំមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កំពុងបន្តនីតិវិធី។