You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ក្រុមការងារយេនឌ័រ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។