កំបូល៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការងារ ត្រៀមរៀបចំបើកវគ្គបំប៉ន បើកបរទោចក្រយានយន្តជំនាន់ទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្នុងនោះដែរ លោកនាយសេនាធិការ ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលកន្លែងស្នាក់នៅ ហូបចុកដើម្បីត្រៀមទទួលកម្លាំងយោធភូមិភាគទី១ និងកម្លាំងយោធភូមិភាគទី៣ ដែលត្រូវមកសម្រាកនៅសាលាកងរាជអាវុធហត្ថកំបូល ដើម្បីត្រៀមចូលរួមពីធីអបអរសាទរខួបលើកទី២០ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩ – ២៤ មករា ២០១៩) ដែលមានចំនួនសរុប ២៥០នាក់។