ឧត្តមសេនីយ៍ទោ នាង សុជីវី ដឹកនាំធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន នៅនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕