You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំទទួលអនុគណៈកម្មការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំទទួលអនុគណៈកម្មការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

ព្រៃវែង៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំទទួលអនុគណៈកម្មការ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីយភាពលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយទាហាន នាយទាហានរង និងក្រុមការងារធ្វើបច្ចុប្បន្នភាពទ័ព-កូន របស់ខេត្តជាច្រើនរូបផងដែរ។