You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨

មណ្ឌលគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ បញ្ជាការរង មូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។