កែប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថឆ្នាំ២០១៨ និងទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោក ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបជាច្រើនរូបទៀត។