You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨

ឧត្តមសេនីយ៍ត្រី ជូ សារុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨

កំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងលើកទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពីនិងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ បញ្ជាការរង មូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។