កំពង់ស្ពឺ៖ នៅថ្ងៃចន្ទ័ទី២ ខែឧសភា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទី បានសំណះសំណាលនិងប្រគល់កម្លាំងកងអនុសេនាធំចល័តលេខ២៥ដែលដល់ថ្ងៃត្រូវចល័តទៅខេត្តផ្សេងទៀត។ ក្នុងឱកាសនោះ លោក មេបញ្ជាការស្តីទី បានឧបត្ថមថវិកាចំនួន២លានរៀលដល់កម្លាំងកងអនុសេនាធំលេខ២៥ផងដែរ ។ មន្ត្រីអាវុធហត្ថបានប្រាប់GRK Newsថាកងអនុសេនាធំលេខ២៥បានមកបម្រើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺអស់រយៈពេលចំនួន០៦ខែមកហើយ។