កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងស្រុកមុខកំពូល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ១.១៧៧.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនគ្រួសារលោក អនុសេនីយ៍ឯក ញែម សុធី ជំនួយការការិយាល័យជួញដូរមនុស្ស ដែលទើបសម្រាលនៅគេហដ្ឋាន ស្ថិតនៅភូមិកណ្តោល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។