កំពត៖ ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ជួយមេបញ្ជាការតាមផែនជំនាញនីមួយៗ និងផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពតជាច្រើនរូបទៀត។