បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៣ និង ០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៥នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន នៅចំណុចស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យចំនួន ០៥នាក់ខាងលើមាន៖
១. ឈ្មោះ នៅ ធារ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកទំនិញ បច្ចុប្បន្នស្នាក់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
២. ឈ្មោះ ផៃ សិដារុន (ហៅ ដា) ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឥវ៉ាន់តាមអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
៣. ឈ្មោះ ឈុន វុត្ថា (ហៅ មាន់) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៤. ឈ្មោះ ផល សុភារ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៥. ឈ្មោះ ព្រិម ជូស៊ីមិង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
កម្លាំងបានដកហូតបានវត្ថុតាង គ្រឿងញៀនកេតាមីនទឹកចំនួន ៣០ដប, គ្រឿងញៀនកេតាមីន (ម្សៅម៉ត់) ចំនួន ១១កូនថង់កិប, គ្រឿងញៀនអ៊ិខស្តាស៊ីពណ៌ខៀវ រាងត្រីកោណចំនួន ៥០គ្រាប់, គ្រឿងញៀនអ៊ិចស្តាស៊ី ពណ៌ទឹកក្រូចចំនួន ០៥គ្រាប់, សំបកដបកេតាមីនចំនួន ០៣ដប, រថយន្ត ០២គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០៥គ្រឿង, កាបូបលុយចំនួន ០១, កាតចេញ-ចូលផ្សារថៃ ០១សន្លឹក, កូនថង់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។