ភ្នពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋានសម្ភារៈបច្ចេកទេសGIGR(បឹងតាមោក) កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ នៅកងអនុសេនាធំចល័តលេខ២៧ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចំរុះ នាយកទីចាត់ការបុគ្គលិក និងជាប្រធានអចិន្ត្រៃអនុគណៈកម្មការត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី និងលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងស្នងការ ស្នងការរង ក្រុមការងារនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕