បាត់ដំបង៖ រសៀលថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ិន តាំ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងសំរាកព្យាបាលនៅមន្ធីពេទ្យ Emergency ខេត្តបាត់ដំបង។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បាននាំយកថវិកាប្រគល់ជូនចំនួន ៣.៧០០.០០០ រៀល ដែលជាថវិកាគ្រួសារកងរាជអាវុធហត្ថ ចូលរួមតាមសទ្ធា ដើម្បីជួយសម្រួលបន្ទុកក្រុមគ្រួសារក្នុងថ្លៃព្យាបាលដែលលោកទើបនឹងវះកាត់ជើង ដោយមានជំងឺទឹកនោមផ្អែម ។ លោកមេបញ្ជាការក៏បានផ្តាំផ្ញើដល់លោក អនុសេនីយ៍ឯក អ៊ិន តាំ បន្តថែររក្សាសុខភាពឱ្យល្អ ហើយអង្គភាពនៅតែបន្តយកចិត្តចំពោះលោកជានិច្ច៕
សូមបញ្ជាក់ផងដែរថាជាប្រចាំលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង តែងតែយកចិត្តដាក់ ចំពោះមន្រ្តីក្រោមឱវាទ លើការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខរបស់មន្រ្តីកងរាជអាវុធហត្ថក្នុងខេត្តបាត់ដំបងទាំងមូល។