កណ្តាល៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជការរង ទទួលកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន ១.៧៣០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគល់ជូនគ្រួសារលោក វរសេនីយ៍ត្រី មឿង សុធា នាយការិយាល័យកោសល្យវិច្ច័យ ដែលទើបតែសម្រាលកូន ដល់គេហដ្ឋាន ស្ថិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងឱកាសនោះ គ្រួសារលោកវរសេនីយ៍ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ និងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។