You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៨

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០១៨

ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបការងារ កងរាជអាវុធហត្ថ ឆ្នាំ២០១៨ ផ្សព្វផ្សាយទិសដៅ ផែនការ ការងារឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ ការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។