You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ផែនការ ការងារឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ផែនការ ការងារឆ្នាំ២០១៩

ស្ទឹងត្រែង៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូប។