You are currently viewing លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន ដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨

លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន ដឹកនាំកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨

សៀមរាប៖ ព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូប។