ខេត្តតាកែវ ៖ នៅរសៀលថ្ងែទី២១ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៏ត្រី សឹម សឿន បញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងបាននាំបច្ច័យចូលបុណ្យចំនួន ២.០០០.០០០រៀល ។