ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ខាន់ សារ៉េត នាយការិយាល័យផែនការ ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស តំណាងលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយ នាយរងការិយាល័យចុះសួរសុខទុក្ខនិងបាននាំយកថវិកាចំនួនៈ
៧ ២២៥ ០០០.៛ ដែលបានមកពីការចូលរួមពីនាយ នាយរងអាវុធហត្ថ ទៅប្រគល់ជូនដល់លោកវរសេនីយ៍ត្រី គង់ វណ្ណា មេបញ្ជាការ កងអនុសេនាធំដឹកជញ្ជូន ដែលមានជំងឺនឹងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕