ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោកជាមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕