You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

ព្រះវិហារ៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្ធពិធី ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ផែនការ ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕