រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កាលពីថ្ងៃទី០១ ឧសភា ២០១៦ បានកើតឡើងចំនួន០៩លើក ក្នុងនោះយប់០២លើក បណ្តាលឱ្យយមនុស្សស្លាប់០៤នាក់ រងរបួសធ្ងន់០៧នាក់ (ស្រី០២នាក់) និងរបួសស្រាល០៤នាក់ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឱ្យខូចយានយន្តសរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន០៨គ្រឿង, រថយន្តធុនតូច០៨គ្រឿង រថយន្តធុនធំ០១គ្រឿង ។
ចំពោះមូលហេតុ ដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់០២នាក់), ស្រវឹង០២លើក (ស្លាប់០២នាក់) មិនគោរពសិទ្ធិ០២លើក, បត់គ្រោះថ្នាក់០១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់០៧នាក់ យប់០១នាក់ ។