You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្រ្កាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តក្រចេះ បង្រ្កាបបទល្មើសព្រៃឈើ

ក្រចេះ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្តខេត្តក្រចេះ នៅវេលាម៉ោង ១៤ និង ១២នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹង ស៊ាងឡៃ បានចុះបង្រ្កាបបទល្មើសព្រៃឈើ នៅផ្លូវចូលអូត្រូន ភូមិស្រែត្រែង ឃុំក្បាលដុំរី ស្រុកសំបូរ ខេត្តក្រចេះ ស្ថិតនៅចំណុច UTM (626657_1413849) ដោយដកហូតបានវត្ថុតាងមានឈើឈ្លីចចំនួន ៥៥ដុំ និងរថយន្តសាំយ៉ុងកែច្នៃចំនួន ០២គ្រឿង។
បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ដើម្បីបន្តតាមនីតិវីធី។