កណ្តាល៖ ព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១.១០៥.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយចំនួនដែលជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនគ្រួសារនាយចំណង់ ញ៉ តុលា សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ ដែលគ្រួសារលោកទើបតែសម្រាលកូន ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។
ក្នុងឱកាសនោះ គ្រួសារនាយចំណង់ញ៉ តុលា បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ និង មហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឱ្យមានសុខភាពល្អ និងក្រុមគ្រួសារទទួលបានជោគជ័យគ្រប់ភារកិច្ច។