ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំប្រជុំពិភាក្សា និងវាយតម្លៃបូកសរុបលទ្ធផល ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស និងជាប្រធានអនុគណៈកម្មការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ជឿន បានសម្តែងអារម្មណ៍សប្បាយរីករាយកក់ក្តៅ ដែលបានសហការរួមគ្នាជាមួយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមការដឹកនាំលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ ដែលទទួលបានលទ្ធផលល្អប្រសើរ។