ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុ ប្រចាំខែមកា ឆ្នាំ២០១៩ និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនី ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការបើកប្រាក់បៀវត្សន៍ដល់ដៃនាយ និងពលអាវុធហត្ថគ្រប់រូប ត្រូវមានចុះហត្ថលេខាទទួលប្រាក់ ហាមបើកក្រៅបន្ទាយ, ហាមចងការលុយនៅតាមអង្គភាព, ហាមកាត់ប្រាក់បៀវត្សរ៍ទោះក្នុងប្រការណាកដោយ, ត្រូវកត់ចំលងបញ្ជីស្នាមជាប្រចាំ, រក្សាឯកសារដែលមានការពាក់ព័ន្ធឱ្យបានគង់វង្ស, មានសីលធម៌ល្អក្នុងការនិយាយស្តី,ប្រកាន់ខ្ជាប់លាក់ការណ៍ហិរញ្ញវត្ថុ និងមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ។