តាកែវ: វេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបង្ក្រាបករណីល្បែងស៊ីសង(ជល់មាន់)ចំនួន០១លើក ស្ថិតនៅចំណុច
ភូមិជំរៅ ឃុំពារាម ស្រុកបាទីតាកែវ ។ បើតាមភ្នាក់ងាររបស់ GRK News បានអោយដឹងថា កម្លាំងអាវុធហត្ថខេត្តតាកែវ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ០៣នាក់ ដែលមានឈ្មោះ
១. ឈ្មោះ ផេងភក្តី ភេទប្រុស អាយុ២៧ឆ្នាំ(យោធា)រស់នៅភូមិត្រពាំងយ៉ូង ឃុំពារាម ស្រុកបាទី តាកែវ
២. ឈ្មោះ សយរិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ (ធ្វើស្រែ)រស់នៅភូមិក្រាំង ប្រទល់ ឃុំដូង ស្រុកបាទី តាកែវ
៣. ឈ្មោះ ជន់ចិន ភេទប្រុស អាយុ៣៦ឆ្នាំ(ធ្វើស្រែ)រស់នៅភូមិតានន ឃុំត្នោត ស្រុកបាទី តាកែវ
+វត្ថុតាងចាប់យកបានរួមមាន :
១.មាន់ជល់ ០៧ក្បាល
២.កន្ត្រកដាក់មាន់ ១៣កន្រ្តក
៣.ស្បែកជើង ១៣គូ
៤.តង់ ០១
៥.បង្គោលឬស្សី ០៩ដើម
៦.បាវក្រចៅ ១០បាវ
៧.ម៉ូតូ ០៩គ្រឿង
ជនសង្ស័យ និងវត្ថុតាង កម្លាំងអាវុធហត្ថ ខេត្តតាកែវ កំពុងកសាងសំណុំរឿងដើម្បីបន្តរនីតិវិធី។
