ព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញទៅជូនពរភាគីមិត្តវៀតណាមយោធាការពារព្រំដែនប្រចាំខេត្តអាងយ៉ាង ថ្នាក់ដឹកនាំខេត្តអាងយ៉ាង ទីក្រុងកាន់ថឺ យោធភូមិភាគទី៩ និងខេត្តគៀងយ៉ាងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម៕