You are currently viewing ឧត្តមសេនីយ៍ត្រី គឹម រស្មី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី គឹម រស្មី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

រតនគិរី៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់សន្តិសុខជាច្រើនរូបទៀត។