រាជធានីភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ រួមទាំងអ្នកទទួលផលចោរកម្ម ត្រូវកម្លាំងសម្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០២ ឧសភា ២០១៦ នេះ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ខណៈកំពុងយកទូរស័ព្ទNចុចពិលមួយគ្រឿងទៅលក់ បន្ទាប់ពីគំរាមប្លន់ពីសិស្សបឋមម្នាក់ ។ជនសង្ស័យទាំង៤នាក់
១-ឈ្មោះសុខ ស៊ីថា អាយុ១៨ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៦
២-ឈ្មោះសុពី អាយុ១៩ឆ្នាំ
៣-ឈ្មោះជីវ័ន្ត អាយុ១៨ឆ្នាំ
៤-ឈ្មោះអៀម ពៅ អាយុ១៧ឆ្នាំ
ទាំង០៤នាក់នេះ ស្នាក់នៅក្នុងវត្ត រីឯអ្នកទទួលផលចោរកម្មឈ្មោះសម ស៊ីថេន ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះម៉ាច វិសាល អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦គ២ ។
កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃដដែល ជនសង្ស័យទាំង៤នាក់បានធ្វើសកម្មភាពគំរាមដោយច្របាច់.កក្មេងប្រុសរង គ្រោះយកទូរស័ព្ទដៃម៉ាកNចុចពិល រួចពួកគេគេចខ្លួនអស់ ហើយត្រូវក្មេងប្រុសរូបនោះទៅរៀបរាប់ប្រាប់ឪពុក-ម្តាយ ទើបមានប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួន ។
ខណៈជនសង្ស័យទាំង៤នាក់ កំពុងយកទូរស័ព្ទទៅលក់ឱ្យអ្នកទទួលផលក្នុងតម្លៃ២ម៉ឺនរៀលនោះ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ទាំងអស់តែម្តង៕