You are currently viewing ឧត្តមសេនីយ៍ឯក ខឹម សន ដឹកនាំធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ឧត្តមសេនីយ៍ឯក ខឹម សន ដឹកនាំធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការ ឃោសនាព័ត៌មាន អគ្គបញ្ជាការ និងលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានអនុគណៈកម្មការទី២ និងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានធ្វើការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈអធិបតី និងក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ទាំងអស់ ដែលបានមកធ្វើបច្ចុប្បន្នភាព នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងនោះដែរលោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថាក្រុមការងារត្រួតពិនិត្យចំនួនទ័ព-កូនបានធ្វើមួយជំហ៊ានមុនរួចមកហើយ មុននឹងថ្នាក់ជាតិចុះមក ហើយគឺធ្វើនេះគឺធ្វើដោយហ្នត់ចត់បំផុត និងបានត្រៀមនូវរាល់ឯកសារពាក់ព័ន្ធ ព្រមទាងឱ្យជំនាញចុះធ្វើការសិក្សាដោយផ្ទាល់ដើម្បីរៀបចំការងារធ្វើបច្ចុប្បន្នភាពនេះមានភាពរលួន និងប្រកបដោយជោគជ័យ។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បានឱ្យដឹងថា ដោយមានការកំណែទម្រង់ស៊ីជម្រៅ ដែលជាយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាយុទ្ធសាស្ត្ររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ បានធ្វើកំណែកងរាជអាវុធហត្ថទម្រង់ដើម្បីឆ្លើយតបទៅ និងកំណែទម្រង់ដែលជាយុទ្ធសាស្ត្រអណត្តិទី៦នេះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការដឹកនាំបញ្ជា ក្នុងកងយោធពលខេមរភូមិន្ទទាំងមូល។ លោកឧត្តមសេនីយ៍បន្តថា ថ្ងៃនេះក្រុមការងារបានមកធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន នៅកងរាជអាវុធហត្ថខេត្តបាត់ដំបង ហើយនាយ នាយរងអាវុធហត្ថទាំងអស់ត្រូវមានឯកសារមួយចំនួន ដើម្បីឱ្យក្រុមការងារធ្វើការត្រួតពិនិត្យរួមមាន ឯកសារប្រវត្តិរូបចំនួនពីរ សេចក្តីសម្រេចឋាននន្តរសក្តិ សេចក្តីសម្រេចមុខងារ អត្តសញ្ញាណប័ណ្ណកងទ័ព អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្របញ្ជាក់កំណើត និងសៀមភៅគ្រួសារ ហើយចំពោះឯកសារទាំងអស់តម្រូវឱ្យមានគ្រប់ទាំងអស់ និងត្រូវតែច្បាស់លាស់ ហាមកោសលុប បើមានករណីបែបនេះគឺក្រុមការងារមិនធ្វើការត្រួតពិនិត្យនោះទេ រួមទាំងការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវផងដែរ ចំពោះការចុះមកត្រួតពិនិត្យនេះ គឺគណៈកម្មាធិការគ្រាន់តែស្រង់ឱ្យដឹងថា មានខុសអ្វីខ្លះ ត្រូវអ្វីខ្លះ និងខុសមានចំនួនប៉ុន្មាន ហើយចំពោះការកែតម្រូវឬមិនកែតម្រូវគឺក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-គ្មានសិទ្ធនោះទេ គឺដាក់ជូនថ្នាក់លើជាអ្នកសម្រេច។