You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ

ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងនិងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម ឧត្តមសេនីយ៍ឯក ឥន្ទ ភូរ សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្រ្តយោធា ក្រសួងការពារជាតិ ដែលបានទទួលមរណៈភាពនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង និងបាននាំយកបច្ច័យចូលបុណ្យចំនួន ៣,០០០,០០០រៀល។