You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ ជូនពរយោធាវៀតណាមតាមបណ្តាប៉ុស្ដិ៍ព្រំដែនខេត្តឡុងអាន

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ ជូនពរយោធាវៀតណាមតាមបណ្តាប៉ុស្ដិ៍ព្រំដែនខេត្តឡុងអាន

ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូរ កងរាជអាវុធហត្ថខេត្តស្វាយរៀង ជូនពរយោធាវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិវៀតណាមខាងមុន ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ដែលមានប៉ុស្តិ៍ព្រំដែនខេត្តឡុងអានចំនួន ០៥ មានដូចជា ប៉ុស្តិ៍បេនផូ ប៉ុស្តិ៍ឡុងខូត ប៉ុស្តិ៍ទ្វៀនប៊ិន ប៉ុស្តិ៍ថាន់ទ្រី និងច្រកអន្តរជាតិប៊ិនហៀប ប៉ុស្តិ៍នីមួយៗ ជូនស្រាបៀរចំនួន ២០កេះ សរុបទាំងអស់ចំនួន ១០០កេះ ។