You are currently viewing អង្គភាពកងរាជអាវុធហត្ថខេត្ត បាត់ដំបង បានរៀបចំពិធី គោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ រី សារីម

អង្គភាពកងរាជអាវុធហត្ថខេត្ត បាត់ដំបង បានរៀបចំពិធី គោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ រី សារីម

បាត់ដំបង៖ នៅរសៀល ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ អង្គភាពកងរាជអាវុធហត្ថខេត្ត បាត់ដំបង បានរៀបចំពិធី គោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ រី សារីម មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ នៅវត្តកែវ ភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានការចូលរួមពី គណៈបក្សខេត្ត ក្រុមប្រឹក្សាខេត្ត សាលាខេត្ត និងមន្រ្តីរាជការ នានាជុំវិញខេត្ត នាយ នាយរង និងពលអាវុធហត្ថខេត្តបាត់ដំបង ។
ក្នុងនោះដែរលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបព្ជាការកងរាជអាវុធហត្ថខេត្ត បាត់ដំបង បាននាំយកបច្ច័យដែលមានការចូលរួមពីនាយ នាយរង និងពលអាវុធហត្ថខេត្តបាត់ដំបង ចូលបុណ្យចំនួន១២.៤២៥.០០០ រៀល ប្រគល់ជូនគ្រួសារសពផងដែរ៕