ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មាននិងសន្តិសុខ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារជំនាញព័ត៌មាននិងសន្តិសុខ។ វត្តមានក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ មានឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី-ខេត្ត នាយការិយាល័យជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះគឺដើម្បីក្តាប់ជាប់លើជំនាញ ក្នុងការប្រមូលស្រាវជ្រាវ គ្រប់គ្រងព័ត៌មានដែលទាក់ទងនឹងបទល្មើសធនធានធម្មជាតិ បទល្មើសបង្ករអសន្តិសុខជាតិ ព្រមទាំងជំរុញពង្រឹងជំនាញដល់មន្រ្តីជំនាញក្រោមឱវាទរបស់ខ្លួន មានឆន្ទៈអនុវត្តតួនាទី ភារកិច្ចដែលបានប្រគល់។