You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣២ លានរៀន ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣២ លានរៀន ត្រូវបានប្រគល់ជូនគ្រួសារអាវុធហត្ថទទួលមរណៈភាព

ពោធិ៍សាត់៖ ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៣២.០៣១.០០០រៀល ប្រគល់ជូនដល់គ្រួសារសពលោក អនុសេនីយ៍ឯក សុខ ជា អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិវត្តពោធិ៍២ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។