កំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ត្រៀមកម្លាំងអន្តរាគមន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង ប្រធានមន្ទីរ និងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។