You are currently viewing ឧត្តមសេនីយ៍ឯក ខឹម សន ដឹកនាំកិច្ចប្រជុំបូកសរុបការធ្វើបច្ចុប្បន្នភាពចំនួនទ័ព.កូន និងយុទ្ធោបករណ៍

ឧត្តមសេនីយ៍ឯក ខឹម សន ដឹកនាំកិច្ចប្រជុំបូកសរុបការធ្វើបច្ចុប្បន្នភាពចំនួនទ័ព.កូន និងយុទ្ធោបករណ៍

បាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តបាត់ដំបង ប្រជុំបូកសរុបលទ្ធផលការធ្វើបច្ចុប្បន្នភាពចំនួនទ័ព.កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចំរុះ និងជានាយកទីចាត់ការ ឃោសនាព័ត៌មាន អគ្គបញ្ជាការ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយទាហានដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។