You are currently viewing គ្រួសារនាយអាវុធហត្ថ ទើបតែសម្រាលកូន បានទទួលអំណោយពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ

គ្រួសារនាយអាវុធហត្ថ ទើបតែសម្រាលកូន បានទទួលអំណោយពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ

ព្រះវិហារ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក គង់ សាអេង និងលោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១.០០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ ទឹកផ្លែឈើចំនួន ០២កេស, ទឹកសុទ្ធ ០២កេស, ទឹកដោះគោឆៅ ០២ឡូត៍ និងមី ០២កេស ទៅប្រគល់ជូនគ្រួសារលោកវរសេនីយ៍ទោ កែវ វុធ នាយរងសេនាធិការដ្ឋាន ដែលគ្រួសារលោកទើបតែសម្រាលកូន កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ។